នគរបាល​ខេត្តបាត់​ដំបង ឃាត់​ខ្លួនស្រ្តីម្នាក់​រួម​ជាមួយ​គ្រឿង​ញៀន​ជិត​៣០គីឡូក្រាម

  • បាត់ដំបង៖ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង សហការណ៍ជាមួយមន្រ្តី​នគរ​បាល​មន្ទីរ​ប្រឆាំង​បទ​ល្មេីស​​​គ្រឿងញៀ​​នៃអគ្គស្នការដ្ឋាននគរបាលជាតិនៅថ្ងៃទីខែធ្នូ  ឆ្នាំ២០២០ បានបង្រ្កាបករណីគ្រឿងញៀន​មួយក​រណី​នៅ​មូលដ្ឋានស្រុកកំរៀងខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនស្រ្តីម្នាក់រួមជាមួយគ្រឿងញៀនប្រភេទមេតំហ្វេតាមីន ៣០ដុំធំ​មាន​​ទំងន់ជិត៣០គីឡូក្រាម។

    នគរបាលខេត្តបាត់ដំបង បានអោយដឹងថា ជនសង្ស័យដែលឃាត់ខ្លួនខាងលើជាជនជាតិថៃ មានឈ្មោះផាត់ភុំរតនាហៅហ្វាមានទីលំនៅឃុំណងប៊ុនស្រុកបរ៉ៃខេត្តត្រាតប្រទេ​​ថៃ។

    នគរបាលខេត្តបាត់ដំបង បានអោយដឹងទៀតថា ពេលឃាត់ខ្លួននោះ គឺបានដកហូតវត្ថុតាងរួមមាន ថ្នាំញៀន​ប្រភេទ​មេតំ​ហ្វេ​តា​​មីនម៉ាទឹកក​ICEចំនួន៣០ដុំធំមានទម្ងន់សរុប២៩៨៥៧,​០២ក្រាម ទូរស័ព្ទដៃសៀវភៅធនាគារ និងលិខិតឆ្លងដែន។

    បច្ចុប្បន្នជនសង័្សយខាងលេីកំពុងធ្វេីការស្រាវជ្រាវបន្តនិងរៀបចំបញ្ជូនទៅតុលាការដេីម្បីផ្តន្ទាទោសតាមច្បាប់៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង