ក្មេង​ប្រុស​ម្នាក់​អាយុទើ​ប​តែ១​ឆ្នាំ​កន្លះត្រូវជនដៃដល់​ជាអ្នក​ភូមិ​ជាមួយ​គ្នា​កាប់​នឹង​កាំបិ​ត​ផ្គាក់​​ស្លាប់​ នៅ​ស្រុក​សំរោង​ទង​

ក្មេងប្រុសម្នាក់អាយុទើបតែ១ឆ្នាំកន្លះ ត្រូវជនដៃដល់ ជាអ្នកភូមិជាមួយគ្នាកាប់នឹងកាំបិតផ្គាក់ត្រូវចំនួន២កន្លែង គឺត្រូវចំក្បាល១ កន្លែង និងត្រូវចំក១កន្លែងស្ទើរដាច់ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង ។

ហេតុការណ៍កាប់សម្លាប់ក្មេងនេះ កើតឡើងនៅវេលាម៉ោងជាង១រសៀលថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២១ នៅក្នុងភូមិអំពិលផ្អែម ឃុំ    រលាំងចក ស្រុកសំរោងទងខេត្តកំពង់ស្ពឺ ។

ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថាក្មេងប្រុសរងគ្រោះឈ្មោះភួង សុខណាន់អាយុ១ឆ្នាំកន្លះ រស់នៅក្នុងភូមិ ឃុំខាងលើ។ រីឯជនដៃដល់ឈ្មោះអៀង រ៉ាដូ ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅក្នុងភូមិ ឃុំជាមួយគ្នា ។

ប្រភពបានឲ្យដឹងទៀតថា ក្រោយពីកាប់ក្មេងប្រុសរងគ្រោះស្លាប់ហើយ ជនដៃដល់បានដេញកាប់ស្ត្រីជាម្តាយរបស់ក្មេងប្រុសនោះទៀត តែបានអ្នកភូមិលើកគ្នាមួយជួយទាន់ពេល ។ ដោយឃើញអ្នកភូមិមានគ្នាច្រើន ជនកំណាចនោះបានរត់ចូលទៅក្នុងផ្ទះរបស់ខ្លួនហើយដាក់គ្លឹះពីខាងក្នុង ។

សមត្ថកិច្ចបានប្រើរយះពេលរាប់ម៉ោងទើបចាប់ជនដៃដល់បាន ដោយប្រើគ្រាប់បែកផ្សែង ឡានបាញ់ទឹកនិងបុកទំលាយទ្វារចូលទៅចាប់ខ្លូនតែម្តង ៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង