ក្រោយពីបាត់មុខក្នុងវិស័យបាល់ទាត់ជាង១០ឆ្នាំ នៅពេលនេះ លោក សាន់ យូ ដែលបច្ចុប្បន្នជា អភិបាលរងខេត្តកំពង់ឆ្នាំង បានប្រកាសវិលត្រលប់ចូលមកក្នុងវិស័យនេះវិញ ដោយមកដឹកនាំក្រុមបាល់ទាត់យុវជនឬទ្ធិសែនខេត្តកំពង់ឆ្នាំង ។
![](https://myfmnews.com/wp-content/uploads/2020/09/119183706_353830092648891_4717931657406411567_n.jpg)
ប្រកាសវិលត្រលប់ចូលមកក្នុងវិស័យបាល់ទាត់ឡើងវិញនេះ លោក សាន់ យូ ក៏ប្រកាសថា នឹងជ្រើសរើសយុវជនដែលមានសមត្ថភាពនៅគ្រប់ក្រុងស្រុកទូទាំងខេត្តកំពង់ឆ្នាំង អោយចូលរួមជាមួយក្លិបផងដែរ។
![](https://myfmnews.com/wp-content/uploads/2020/09/119028166_326799305102033_5139520810869006818_n.jpg)
គួរបញ្ជាក់ថា កាលពីជាង១០ឆ្នាំមុន លោក សាន់ យូ ត្រូវបានគេស្គាល់ថា ជាតួអង្គដ៏សំខាន់មួយរូបនៅក្នុងខេត្តកំពង់ឆ្នាំង ដែលបានចំណាយពេលវេលានិងថវិកាជួយអភិវឌ្ឍវិស័យកីឡាបាល់ទាត់ក្នុងខេត្ត ជាពិសេសនៅឆ្នាំ២០១១ បាននាំក្រុមឬទ្ធិសែនបង្ហាញខ្លួននៅក្នុងក្របខ័ណ្ឌលីកកំពូលរបស់កម្ពុជា។
![](https://myfmnews.com/wp-content/uploads/2020/09/118936220_10159479184350839_5291322479658271911_n.jpg)
![](https://myfmnews.com/wp-content/uploads/2020/09/119117714_10159479184255839_8614437712559512208_n.jpg)