កំពង់ឆ្នាំង ៖ ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ មន្ត្រីរាជការ និងកងកម្លាំងទាំង៣ នៅក្នុងស្រុកសាមគ្គីមានជ័យ ។

នៅក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ធ្វើឱ្យស្រុកសាមគ្គីមានជ័យសម្រេចបាននូវសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់ ។

ឯកឧត្តម បណ្ឌិតសភាចារ្យ ប្រធានក្រុមការងារ បានក្រើនរំលឹកដល់មន្ត្រីនៅគ្រប់អង្គភាពជំនាញនិមួយៗ និងមន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការផ្តល់សេវាសាធារណៈ ដោះស្រាយសំណូមពរ និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ៕ អត្ថបទ ហឹង ចូច











