អ្នក​សារ​ព័ត៌​មាន​ជាតិ​ និង​អន្តរជាតិ​ បាន​មក​ធ្វើ​តេស្តរ​ហ័ស​ជំងឺ​កូវីដ​-១​៩​ ដើម្បី​ត្រៀម​ជួប​ជុំរ​វាង​សម្តេច​តេជោ​ ហ៊ុន សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​កម្ពុជា​ ជា​មួយ​អ្នក​សារព័ត៌​មាន​លើក​ទី​៥​ ឆ្នាំ​២០២៣​

  • នៅព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៣ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ជិត ៥០០០នាក់ បានមកធ្វើតេស្តរហ័សជំងឺកូវីដ-១៩ ដើម្បីត្រៀមជួបជុំរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកសារព័ត៌មានលើកទី៥ ឆ្នាំ២០២៣ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២៣ស្អែកនេះបន្ទាប់ពីអាក់ខានអស់រយៈពេលពេល២ ឆ្នាំមកហើយ ដោយសារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ។សូមជម្រាបថា ជំនួបរវាងសម្តេចតេជោនាយករដ្ឋមន្រ្តីនិងអ្នកសារព័ត៌មាន គឺមានសារសំខាន់ណាស់ ដើម្បីជំរុញការលើកកម្ពស់វិស័យព័ត៌មានឱ្យកាន់តែរីកចម្រើនតាមរយៈការបង្កើនទំនាក់ ទំនងរវាង អ្នកសារព័ត៌មាននិងអ្នកនាំពាក្យមកពីគ្រប់ក្រសួង ស្ថាប័ន អភិបាលរាជធានី ខេត្ដ អ្នកនាំពាក្យរាជធានី ខេត្ដ និងអ្នកនាំពាក្យតាមមន្ទីររាជធានី ខេត្ដ ដែលអាចធ្វើការផ្ទៀងផ្ទាត់ ឬពិភាក្សាពាក់ព័ន្ធនឹងវិស័យព័ត៌មាន ដើម្បីធ្វើឱ្យព័ត៌មានកាន់តែមានភាពសុក្រឹត្យ ព័ត៌មានពិត និងជាព័ត៌មានផ្ដល់ប្រយោជន៍ដល់សង្គម ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង