កំពង់ឆ្នាំង៖ កម្លាំងនគរបាលស្រុករលាប្អៀរ កាលពីនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ បានធ្វើការប្រគល់គ្រាប់ចាស់ៗមិនទាន់ផ្ទុះដែលសេសសល់ពីសម័យសង្គ្រាមជូនទៅមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា CMAC ចំនួន០២គ្រាប់។
គ្រាប់ចាស់ៗមិនទាន់ផ្ទុះដែលសេសសល់ពីសម័យសង្គ្រាមចំនួន០២គ្រាប់នោះ រួមមាន គ្រាប់៦០mm មួយគ្រាប់ នៅ័ភូមិអណ្តូងជ្រៃ ឃុំអណ្តូងស្នាយ និងគ្រាប់សាវ៉ានធីណៃ មួយគ្រាប់ ភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ៕











