អាជ្ញា​ធរ​ខេត្ត​កំ​ពង់​ឆ្នាំង​ មាន​គម្រោង​អ​ភិ​វឌ្ឍន៍​ការ​ប្រើ​ប្រាស់​បង្គន់​នៅ​តាម ជន​បទ​

  • កំពង់ឆ្នាំង ៖ អាជ្ញាធរខេត្តកំពង់ឆ្នាំង មានគម្រោងអភិវឌ្ឍន៍ ការប្រើប្រាស់បង្គន់នៅតាមជនបទ ឲ្យបានគ្រប់គ្នា ។ ឯកឧត្តម​ ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍លើកឡើង បែបនេះនៅក្នុងកិច្ចប្រជុំពិភាក្សាជាមួយក្រុមការងាររបស់អង្គការវ៉តធ័រអេតកម្ពុជា នៅសាលាខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ។

    ឯកឧត្តម​​ ស៊ុន សុវណ្ណារិទ្ធិ បានបញ្ជាក់ថា ការប្រើប្រាស់បង្គន់អនាម័យ របស់ប្រជាពលរដ្ឋនៅជនបទ មានការកើនឡើងគួរឲ្យកត់ សម្គាល់ នាពេលបច្ចុប្បន្ន ។ នេះបង្ហាញថា ប្រជាពលរដ្ឋមានការយល់ដឹងច្រើន អំពីអនាម័យរស់នៅប្រចាំថ្ងៃ ដើម្បីសុខភាពគ្រួសារ ។

    ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ បានស្នើឲ្យអង្គការវ៉តធ័រអេត សហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តនិងអាជ្ញាធរមូលដ្ឋានបន្តផ្សព្វ​ផ្សាយ​ដល់ប្រជាពលរដ្ឋ ឲ្យបានយល់ដឹងបន្ថែមទៀត ដើម្បីឲ្យពួកចូលរួមអនុវត្តន៍ការប្រើប្រាស់បង្គន់អនាម័យឲ្យបានគ្រប់គ្នា ៕ ដោយ និវឌ្ឍន៍

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង