កំពង់ឆ្នាំង ៖ សត្វក្រពើមួយក្បាលត្រូវបានប្រជាពលរដ្ឋ២នាក់ប្តីប្រពន្ធចាប់បាន បន្ទាប់ពីក្រពើមួយក្បាលនេះ ចូលស៊ីត្រីក្នុងលបរបស់គាត់ ដែលគាត់ដាក់យកត្រីនៅក្នុងបឹងខ្នា ខាងក្រោយសាលាស្រុកបរិបូរណ៍ កាលពីនៅព្រឹក ថ្ងៃទី១៩ ខែកក្កដាឆ្នាំ២០២១ ។

ពលរដ្ឋដែលចាប់ក្រពើបាននេះមានឈ្មោះ សារី ហៅភ្នំ បានរៀបរាប់ឱ្យដឹងថា គាត់បានលបនិងសន្ទូច ទៅដាក់នៅតាមមាត់បឹងខ្នា ខាងក្រោយសាលាស្រុកបរិបូរណ៍ដើម្បីយកត្រី ។

បុរសខាងលើបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៩ ខែកក្កដា នេះគាត់បានទៅលើកលបដូចរាល់ដង ក៏ប្រទះឃើញសត្វក្រពើចូលក្នុងលបដាក់ត្រីនេះតែម្តង ហើយគាត់ឃើញដូចនេះ គឺមានការភ្ញាក់ផ្អើល និង បានហៅគ្នីគ្នាមកជួយចាប់ក្រពើដែលជាប់លបរបស់គាត់នេះ យកទៅផ្ទះ ។
បុរសរូបនេះបានបញ្ជាក់ទៀតថា នៅក្បែបឹងនេះ ពុំមានអ្នកចិញ្ចឹមក្រពើទេ មិនដឹងថា សត្វក្រពើមួយក្បាលនេះ មកពីណានោះឡើយ ។
សូមបញ្ជាក់ថា បឹងខ្នាជាបឹងបុរាណ ដែលមានទំហំធំ ហើយជម្រៅទឹក ក៏មិនសូវជ្រៅប៉ុន្មាននោះដែរ ។ នៅខែវស្សា ប្រជាពលរដ្ឋនៅតំបន់នេះតែងតែមកនេសាទត្រីនៅបឹងមួយនេះជាប្រចាំ តែនៅពេលនេះគួរប្រុងប្រយ័ត្នទាំងអស់គ្នា ព្រោះសត្វក្រពើមួយក្បាលត្រូវបានប្រជាពលរដ្ឋបាន ៕