សំឡេងផ្ទុះបានលន់លឺចេញពីឡបូជាស.ព មួយ ស្ថិតក្នុងភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ បានបណ្តាលឱ្យបុរសវ័យ៧២ឆ្នាំ ជាអាចារ្យបូជាសព ប្រចាំនៅទីនោះបានស្លា.ប់ នៅនឹងកន្លែង ដោយសារបន្ទះទ្វារដែករបើកខ្ទាតមកត្រូវចំក្បាល កាលពីរសៀលថ្ងៃទី ២៧ សីហានេះ។

សមត្ថកិច្ចកិច្ចស្រុកជើងព្រៃបានឱ្យដឹងថា បុរសរងគ្រោះ ឈ្មោះ ហ៊ឹម សឿន មានទីលំនៅក្នុងភូមិ ឃុំ កើតហេតុខាងលើ ។ នៅពេលយកស.ពដាក់ចូលក្នុងមេនឡបូជាស.ពរួចរាល់ ជនរងគ្រោះបានដុតភ្លើងដូចសព្វដង ហើយបានបិទទ្វារឡ បានរយៈពេលជិតមួយម៉ោង ក៏មានសំឡេងផ្ទុះរបើកទ្វារឡដុតស.ព ប៉ើងមកត្រូវចំក្បាលលោក ហ៊ឹម សឿន ជាអាចារ្យភ្លុកដួលស្លាប់ភ្លាមៗ តែម្តង។

សមត្ថកិច្ចបានបញ្ជាក់ថា ជុំវិញករណីផ្ទុះឡដុតស.ពនេះ ខាងជំនាញ និង អាជ្ញាធរស្រុកជើងព្រៃបានសន្និដ្ឋានថា ផ្តើមពីការស្ទះខ្យល់ក្នុងឡ ព្រោះឡនោះខកខានប្រើយូរ អាចធូលី ស្លឹកឈើជ្រុះចូលមិនបានសម្អាត ពេលប្រើប្រាស់ក៏ស្ទះបង្កឱ្យមានការផ្ទុះតែម្តង ៕











