ភ្នំពេញ ៖ មានអគ្គិភ័យមួយបានឆាបឆេះឃ្លាំងដាក់សម្ភារៈ របស់លោកឧកញ៉ា សូ ងួន យ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង ១០យប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅខាងក្រោយក្លឹបប្លូរឡាញ តាមបណ្តោយផ្លូវ២៧១ ក្រុម១ ភូមិសន្សំកុសល៥ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ម្ចាស់ឃ្លាំងដែលឆេះនេះ គឺលោកឧកញ៉ា សូ ងួន ។

ចំពោះប្រតិបត្តិការសង្គ្រោះ អគ្គិភ័យខាងលេីនេះ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និង ពន្លត់អគ្គិភ័យ ចំនួន ២១គ្រឿង ដោយប្រើប្រាស់ទឹកអស់ ១២៦ឡាន ស្មើ៨៤៦ម៉ែត្រគូប ក្នុងនោះមានការចូលរួម ពី រថយន្តពន្លត់អគ្គិភ័យក្រសួងមហាផ្ទៃ ចំនួន ២គ្រឿង ប្រេីប្រាស់ទឹកអស់ ២ឡាន ស្មេី ៨ម៉ែត្រគូប, រថយន្តពន្លត់អគ្គិភ័យក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារ ចំនួន ៧គ្រឿង ប្រើប្រាស់ ទឹកអស់ ២១ឡាន ស្មេី ១២៦ម៉ែត្រ គូប, រថយន្តពន្លត់អគ្គិភ័យទីក្រុងអូឡាំព្យា ចំនួន ២គ្រឿង ប្រើប្រាស់ ទឹកអស់ ២ឡាន ស្មេី ៨ម៉ែត្រ គូប, រថយន្តពន្លត់អគ្គិភ័យក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន ១គ្រឿង ប្រេីប្រាស់ទឹកអស់ ៥ឡាន ស្មេី ៣០ម៉ែត្រ គូប ទើបរលត់ទាំងស្រុង នៅវេលាម៉ោង ២រំលងអាធ្រាតុឈានចូល ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១។
ចំពោះមូលហេតុនៅមិនទាន់ដឹងនៅឡើយទេ សមត្ថកិច្ចកំពុងស្រាវជ្រាវ ៕










