ក្រុម​​ញៀន​​ល្បែង​​ប្រុស​​ ស្រី​​៤​​នា​ក់​​ត្រូវ​​ប៉ូលី​ស​​​ឃាត់​​ខ្លួន​​ ក្នុង​​ខណ:​​ពេល​​ដែល​ពួក​​គេ​​កំពុង​​ប្រមូល​ផ្តុំ​​គ្នា​លេង​បៀរ​

  • កំពង់ឆ្នាំង៖ក្រុមញៀនល្បែងប្រុស ស្រី៤នាក់ត្រូវប៉ូលីសឃាត់ខ្លួន ក្នុងខណ:ពេលដែលពួកគេកំពុងប្រមូលផ្តុំគ្នាលេងល្បែងស៊ីសង នៅផ្ទះឈ្មោះកែវ ស៊ីដារ៉ូ ស្ថិតក្នុងភូមិដើមពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

    ការឃាត់ខ្លួនក្រុមញៀនល្បែងប្រុសស្រីទាំង៤នាក់នេះធ្វើឡើងកាលពីវេលាម៉ោង១៤និង៣០នាទីរសៀលនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ។

    ក្រុមញៀនល្បែងដែលត្រូវប៉ូលីសឃាត់ខ្លួននេះ១. ឈ្មោះកែវ សុីរីដារ៉ូ (ម្ចាស់ផ្ទះ) ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិដើមពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រាច ខេត្តកំពង់ឆ្នាំង ។ ២.ឈ្មោះកក់ សារី ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅភូមិអូរឬស្ដី ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ ៣.ឈ្មោះអឿន រ៉ា ភេទស្រី អាយុ៥៥ ឆ្នាំ រស់នៅភូមិកាអត ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ និង ៤.ឈ្មោះ ឈិន វណ្ណៈ ភេទស្រី អាយុ៥៨ឆ្នាំ រស់នៅភូមិពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ ក្នុងពេលបង្ក្រាបនោះ សមត្ថកិច្ចដកហូតបៀរចំនួន០១ហ៑ូរ កំរាលចំនួន០១ និង កន្ទេលចំនួន០១ផងដែរ ។

    បច្ចុប្បន្នកម្លាំងនគរបាលយុត្តិធម៌ បានកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង