អភិបាលក្រុងកំពង់ឆ្នាំង អញ្ជើញទៅចូលរួមវេទិការអភិបាលក្រុង នៃអង្គការសហប្រជាជាតិលើកទី៦ នៅប្រទេសស្វីស

  • កាលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ លោក ហ៊ីង ភ័ព្វមិនា អភិបាលក្រុងកំពង់ឆ្នាំង បានអញ្ជើញចូលរួមវេទិកាអភិបាលក្រុង នៃអង្គការសហប្រជាជាតិ លើកទី៦ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ។

    photo_2026-10-13_12-18-07.jpg

    វេទិកានេះផ្តោតលើការជំរុញការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី១១ (SDG 11) រួមមានការកាត់បន្ថយផលប៉ះពាល់បរិស្ថានក្នុងក្រុង តាមរយៈការកែលម្អគុណភាពខ្យល់ និងការគ្រប់គ្រងសំណល់ ដែលផ្តោតលើការផ្តល់ទីធ្លាសាធារណៈបៃតង មានសុវត្ថិភាព និងបរិយាបន្នសម្រាប់មនុស្សគ្រប់រូប។

    photo_2026-10-13_12-18-10.jpg

    គំនិតផ្តួចផ្តើមទាំងនេះជួយគាំទ្រដល់ថ្នាក់ដឹកនាំទីក្រុងក្នុងការកសាង «ទីក្រុងបៃតង» ដែលមានអនាម័យ សុវត្ថិភាព និងភាពធន់។ ក្នុងនោះ លោកអភិបាលក្រុងបានលើកទ្បើងអំពីការអភិវឌ្ឍទីក្រុងផ្ដោតលើការអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងការផ្តល់ជូននូវ ប្រព័ន្ធដឹកជញ្ជូនដែលមានសុវត្ថិភាព ជាពិសេសការបង្កើត “សួនអប់រំសុវត្ថិភាពចរាចរណ៍” ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដើម្បីបណ្តុះបណ្តាល និងអប់រំសិស្សានុសិស្ស ក៏ដូចជាយុវជនអំពីច្បាប់ចរាចរណ៍ ការពាក់មួកសុវត្ថិភាព និងការបើកបរដោយសុវត្ថិភាព ៕ប្រភព ៖រដ្ឋបាលក្រុងកំពង់ឆ្នាំង

    photo_2026-10-13_12-18-13.jpg
    photo_2026-10-13_12-18-15.jpg
    photo_2026-10-13_12-18-43.jpg

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង