ប្រជា​ពលរដ្ឋ​ងាយ​រងគ្រោះ​ចំនួន ៥០០​គ្រួសារ​ក្នុងខេត្តកំ​ពង់​ឆ្នាំង ទទួល​បាន​អំណោយ​ជាស្បៀង​ ពីអង្គការ​កា​រី​តាស​

  • កំពង់ឆ្នាំង ៖ ប្រជា​ពលរដ្ឋងាយ​រងគ្រោះ​ចំនួន៥០០​គ្រួសារ នៅក្នុង​ខេត្តកំពង់​ឆ្នាំង បាន​ទទួល​អំណោយ​ជាស្បៀង ពី​អង្គការ​​ការី​តាស​កម្ពុជា ។ អំ​ណោ​យ​ទាំងនេះ​ត្រូវបាន​អង្គការ រីតាស សហការ​ជាមួយ​អង្គការ​ករុណា​បាត់ដំបង និង សហគមន៍​ព្រះកាតុលិ ខេត្ត​កំពង់​ឆ្នាំង​ នាំយក​ទៅ​ចែក​ជូន​ជា​បន្តបន្ទាប់ចាប់តាំង​ពីថ្ងៃទី៧​ដល់ថ្ងៃទី១០ ខែក​ក្កដា ឆ្នាំ២០​២០ ។​

    លោក ជុំ សូផា ប្រធាន​អង្គការ​ការីតាស ប្រចាំ​ខេត្តកំពង់​ឆ្នាំង បានឲ្យដឹងថា ប្រជា​ពលរដ្ឋ​ទាំង៥០០​គ្រួសារ ដែល​ទទួល​បាន​អំណោយ​នា​ពេល​នេះ នៅ​ក្នុងស្រុករលាប្អៀរ ចំនួន​១៦៤គ្រួសារ ស្រុក​បរិបូរណ៍​ចំនួន៣២៩​គ្រួសារ និង ក្រុង​កំពង់ឆ្នាំង​ ចំនួន៧គ្រួសារ ដែល​ក្នុង​មួយ​គ្រួសារៗ​ទទួល​បាន​អង្ករចំនួន២០​គីឡូក្រាម ត្រីខ​១០​កំប៉ុង និង ម៉ីចំនួន​១កេស​ ។

    លោក ជុំ សូផា បាន​បញ្ជាក់ថា ការចែក​ស្បៀង​ដល់ប្រជាពលរដ្ឋនាពេ​លនេះ​ គឺជាការ​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការ​ជួយ​សម្រួល​ការលំបាក​ខ្វះខាត​របស់ពួកគាត់ ក្នុងខណ:​ពេល​ដែល​ប្រទេស​កម្ពុជា កំពុងប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ។

    ក្នុងឱកាសនោះផងដែរ  ប្រធាន​អង្គការ​ការីតាស ក៏បាន​អំពាវនាវដល់​ប្រជាពលរដ្ឋទាំងអស់​ បង្កើនការ​យកចិត្តដាក់​ខ្ពស់ការ​ថែ​រក្សា​សុខភាព និង​គោរព​តាមការ​ណែនាំ​របស់ក្រសូង​សុខាភិបាល ការការពារ​ទប់ស្កាត់​នូវវីរុសកូវីដ​១៩ ដែល​កំពុង​រីករាល​ដាល​ពេញ​ពិភពលោក​និង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផងដែរ៕​

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង