រយៈ​​ពេល​បី​ថ្ងៃ​នៃពិធីបុណ្យ​​ភ្ជុំបិណ្ឌ រមណីយ​ដ្ឋានទឹក​ធ្លាក់ថ្មក្រាល​ មានភ្ញៀវទេស​ចរណ៍ទៅ​លេង​កម្សាន្ត​ជាង២​ម៉ឺន​នាក់​

  • កំពង់ឆ្នាំង ៖ រយះពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាលមានភ្ញៀវទេសចរណ៍ទៅលេងចំនួន២០០៤០នាក់ ។ នេះបើ​តាមការ​បញ្ជាក់ឲ្យដឹងពី លោក សេង សាលី ប្រធាន​មន្ទីរទេស​ចរណ៍​ខេត្តកំពង់​​​ឆ្នាំង ។

    លោក សេង សាលី បានឲ្យដឹងថា រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល ក្នុងរយះពេល៣ថ្ងៃ នៃពិធីបុណ្យ​​​ភ្ជុំ​​បិណ្ឌ​នេះមានភ្ញៀវ​ទេសចរណ៍​មកលេង​ច្រើន​រហូត​ដល់ជាង២ម៉ីននាក់។ ក្នុងនោះនៅថ្ងៃទី១៦ កញ្ញា មានភ្ញៀវមកលេងចំនួន៣ ០១០នាក់ ថ្ងៃទី១៧ កញ្ញា មានភ្ញៀវទេសចរណ៍មកលេងចំនួន៥ ៣៥០​នាក់ និង នៅថ្ងៃទី១៨ កញ្ញា មានភ្ញៀវទេសចរណ៍មកលេងចំនួន១១ ៦៨០នាក់ ។

    សូម​បញ្ជាក់​ថា ទឹកធ្លាក់ថ្មក្រាលកំពុងមានការចាប់អារម្មណ៍ខ្លាំងពីភ្ញៀវទេសចរណ៍ទាំងនៅក្នុងខេត្តនិងមកពីក្រៅខេត្ត។ តំបន់ទេស​ចរណ៍​​ធម្មជាតិ​ទឹក​ធ្លាក់​ថ្មក្រាល មានទីតាំងស្ថិតនៅក្នុងភូមិកោះក្ទម្ភ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងមានចម្ងាយ២៨គីឡូម៉ែត្រ ពីទីរួមស្រុកទឹកផុស និងប្រមាណ​ជា​៥០គីឡូម៉ែត្រភាគខាងលិច នៃទីរួមខេត្តកំពង់ឆ្នាំង៕

      

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង