កំពង់ឆ្នាំង ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក CMAC កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់អគារ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំង ។

ឯកឧត្តម ហេង រតនា អគ្គនាយកCMAC បានឲ្យដឹងថា អគារដែលកំពុងដំណើរការសាងសង់នេះ មានចំនួន៩ខ្នង និងមានការបំពាក់សម្ភារៈបច្ចេក ទេសនៅតាមអគារនិមួយៗផងដែរ ។ថវិកាចំណាយលើការសាងសង់ បានមកពីហិរញ្ញប្បទានឥតសំណង របស់រាជរដ្ឋាភិបាលជប៉ុន ។

សូមបញ្ជាក់ថា វិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន របស់អង្គភាពស៊ីម៉ាក់ បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការហ្វឹកហ្វឺនជំនាញបច្ចេក ទេស និងចែករំលែកចំណេះដឹង ក៏ដូចជាបទពិសោធន៍ ក្នុងវិស័យសកម្មភាពមីន និងសំណល់យុទ្ធភ័ណ្ឌសង្គ្រាម ទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ពិសេសបណ្តាប្រទេស ដែលទទួលរងផលប៉ះពាល់ដោយសារគ្រាប់មីន និងសំណល់យុទ្ធភ័ណ្ឌសង្គ្រាម ៕











