អ​ភិ​បាល​ខេត្ត​កំ​ពង់​ឆ្នាំង​ អំ​ពាវ​នាវ​ដល់​ប្រ​ជា​ពល​រដ្ឋ ​យក​ចិត្ត​ទុក​ដាក់​អ​នុ​វត្ត​វិ​​ធាន​ការ ​៣​កុំ​ ៣​កា​រ​ពារ​ ដើម្បី​ការ​ពារ​ខ្លួន​ពី​ជំ​ងឺ​កូ​វិ​ដ​.១៩ ​

  • កំពង់ឆ្នាំង ៖ តាមរយះទំព័រហ្វេកបុកនៅរសៀលថ្ងៃទី១០ ខែកក្កដា នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំងទាំងអស់ ឲ្យបន្តយកចិត្តទុកដាក់អនុវត្តន៍វិធានការ ៣កុំ ៣ការពារ ដើម្បីការពារខ្លួនពីជំងឺកូវីដ-១៩ ។

    ជាមួយគ្នានោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ក៏បានណែនាំថា ក្នុងករណីមានរោគសញ្ញាសង្ស័យ ឬមានការជាប់ពាក់ព័ន្ធជាមួយអ្នកវិជ្ជមាន សូមផ្ដល់ដំណឹងជាបន្ទាន់មកអាជ្ញាធរ ឬសមត្ថកិច្ចមូលដ្ឋានដែលនៅជិតបំផុត ដើម្បីចាត់វិធានការទាន់ពេលវេលាកាត់ផ្ដាច់ប្រភពចម្លង និងបង្ការទប់ស្កាត់ការរីករាលដាលធ្ងន់ធ្ងរទៅក្នុងសហគមន៍ និងជៀសវាងគេចវេសពីការយកសំណាកពីសំណាក់ក្រុមការងារជំនាញនៃមន្ទីរសុខាភិបាល។

    ជំនួសមុខឲ្យក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ឯកឧត្តមក៏ថ្លែង អំណរគុណ និងកោតសរសើរចំពោះអាជ្ញាធរ និងសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ពិសេស ក្រុមគ្រូពេទ្យគ្រប់ផ្នែក ដែលបានលះបង់កម្លាំងកាយចិត្ត ដោយមិនខ្លាចនឿយហត់ រួមគ្នាប្រយុទ្ធនឹងជំងឺ កូវីដ-១៩។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង