មេឃភ្លៀង​លាយ​និង​ខ្យល់​កន្រ្តាក់ ធ្វើ​ឲ្យផ្ទះ​មួយ​ខ្នង​នៅក្នុង​ស្រុក​បរិបូ​ណ៍ ប៉ើង​របើក​ដំបូល​

  • មេឃ​ភ្លៀង​លាយ​ឡំនិ​ង​ខ្យល់​កន្រ្តាក់ កាលពីវេលា​ម៉ោង៤:៣០នាទី​រសៀល ថ្ងៃទី៣១ ខែ​ឧសភា​ ឆ្នាំ២០​២០ បាន​​ធ្វើ​​អោយ​​ប៉ើង​របើក​ដំបូល​ផ្ទះ​កប្រក់​ស័ង្កសី​របស់​ប្រជាពលរដ្ឋ​មួយ​ខ្នង​​នៅភូមិ​កំពង់អួរ​ ឃុំខុនរ៉ង ស្រុក​បរិបូណ៍ ខេត្តកំពង់​ឆ្នាំង។

    បើតាម​រដ្ឋបាល​ស្រុកបរិបូណ៍ បាន​អោយ​ដឹង​ថា ផ្ទះដែល​ប៉ើងរបើក​ដំបូល​ខាង​លើ ​មាន​បណ្តោយ​ប្រវែង ១១ម៉ែត្រ គុណ​នឹង​៤ម៉ែត្រ និងមានម្ចាស់ឈ្មោះ មានម្ចាស់ឈ្មោះ សាំង សុភ័ណ្ឌ ភេទប្រុស អាយុ ៤០ ឆ្នាំ ។

    រដ្ឋបាល​ស្រុក​បរិបូណ៍ បា​ន​អោយដឹង​ទៀតថា ហេតុការណ៍ខាង​លើមិន​បង្ក ឲ្យមានគ្រោះថ្នាក់​ដល់មនុស្ស​ណា​ម្នាក់​នោះ​ទេ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង