កំពង់ឆ្នាំង ៖នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ លោក ឈួន ចាន់ណា អភិបាលស្រុកសាមគ្គីមានជ័យ និងមន្ត្រីមួយចំនួនទៀត បានចុះពិនិត្យ ផ្លូវកៅស៊ូលេខ១៣៧ ពីផ្សារត្រាច ទៅភ្នំព្រះធាតុ ដែលជន់លិចដោយជំនន់ទឹកភ្លៀង ត្រង់ចំណុចរោងចក្រ ញូវ ចុងហឺ ប្រវែង៣០០ ម៉ែត្រ ស្ថិតនៅភូមិពោធិរិទ្ធិក្រៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ។

រដ្ឋបាលស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា ស្ថានភាពទឹកនៅពេលនេះ បានស្រកចុះបន្តិច ក្រុមការងារស្រុក រួមជាមួយកម្លាំងអធិការដ្ឋាន រដ្ឋបាលឃុំស្វាយ និងប៉ុស្តិ៍រដ្ឋបាលឃុំស្វាយ កំពុងសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋ និងបញ្ជៀសរថយន្តធុនធំឲ្យធ្វើដំណើរផ្លូវផ្សេង៕អត្ថបទ ៖ហឹង ចូច















