អគ្គិភ័យឆេះផ្ទះ២ខ្នងនិងរបួសលោកយាយម្នាក់ នៅឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ

  • កំពង់ឆ្នាំង៖នៅវេលាម៉ោង២និង៣០នាទីឈានចូល ថ្ងៃទី២៤ខែមករា ឆ្នាំ២០២១  មានគ្រោះអគីភ័យមួយបានឆេះផ្ទះអស់ចំនួន២ខ្នង នៅភូមិត្រែង ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង 

    របាយការណ៍របស់មន្ត្រីអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ម្ចាស់ផ្ទះទី១ ឈ្មោះឆេង ខែម  ភេទស្រីអាយុ៨០ឆ្នាំ  មានទំហំ៤គុណ៥ម៉ែត្រធ្វើអំពីឈើប្រកស័ង្កសី ជញ្ជាំងក្តា ឆេះស្រូវ២៥០០គីឡូក្រាម ,ម៉ូតូ២គ្រឿងមាស៧ជី,លុយខ្មែរ១២លាន និងសម្ភារៈប្រើប្រាស់ត្រូវភ្លើងឆេះបំផ្លាញទាំងស្រុង ម្ចាស់ផ្ទះទី២ ឈ្មោះសែម ខេនភេទស្រីអាយុ៥៨ឆ្នាំ  មានទំហំ៦គុណ៧ម៉ែត្រ ធ្វើអំពីឈើប្រកក្បឿង ជញ្ជាំងក្តា ឆេះសំលៀកបំពាក់និង សម្ភារ:មួយចំនួនទៀត

    របាយការណ៍បានបញ្ជាក់ថា នៅក្នុងហេតុការគ្រោះអគ្គិភ័យនេះ បណ្តាលឲ្យភ្លើងឆេះរលាកដៃលោកយាយឆេង ខែមទាំងសងខាង ត្រូវបានលោកមេឃុំឈានឡើងដឹកយកមកព្យាបាលនៅមន្ទីរពេទ្យផងដែរ

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង