បុរសម្នាក់ខឹងប្រពន្ធរត់ចោលដុត​ផ្ទះ​ខ្លួនឯងឆេះ​ខ្ទេច

  • បុរស​ម្នាក់ បាន​ដុត​ផ្ទះ​ឆេះ​ខ្ទេច ដោយសារ​ខឹង​ប្រពន្ធ រត់ចោល ដែល​ហេតុការណ៍នេះ បានកើត​ឡើងកាលពី​ម៉ោង៩ព្រឹក ថ្ងៃទី​២២ខែមករា ឆ្នាំ ២០២១ ។​

    ​សមត្ថកិច្ច​មូលដ្ឋាន បានឱ្យដឹងថា បុរសដែលដុតផ្ទះខ្លួនឯងឆេះខ្ទេចនេះ ឈ្មោះ ហេង ពៅ អាយុ៣៣ឆ្នាំ រស់នៅ​ភូមិ​ផ្ចឹក​ជ្រុំ ឃុំ​ពេជ្រ​មុនី ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

    ​សមត្ថកិច្ចបានបញ្ជាក់​ថា មូលហេតុដែលនាំអោយ​បុរស​នេះ ដុត​ផ្ទះ​ចោល គឺ​ដោយសារខឹង​ប្រពន្ធ​រត់ចោល ហើយ​ជនសង្ស័យ ជា​មនុស្ស​ញៀន​ថ្នាំ ថែម​ទៀតផង​។

    បច្ចុប្បន្នជនសង្ស័យ ខាងលើត្រូវ​សមត្ថកិច្ចឃាត់ខ្លួន នៅអធិការដ្ឋាន​នគរបាល ស្រុក​គងពិសី ដើម្បី​ចាត់ការ​បន្ត តាម​នីតិវិធី​៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង