កំពង់ឆ្នាំង៖ គ្រួសាររងគ្រោះចំនួន ០៣គ្រួសារ ដោយខ្យល់កន្រ្ទាក់របើកដំបូលផ្ទះ កាលនៅយប់ថ្ងៃទី២៣ ខែកក្កដា នៅភូមិទួលសំរោង ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ទទួលបានអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកទឹកផុស នៅថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០២០។
គ្រួសាររងគ្រោះចំនួន ០៣គ្រួសារ នោះរួមមានទី១.ឈ្មោះ សុត សុជាតិ ភេទប្រុស អាយុ ៣៥ ឆ្នាំ ផ្ទះប្រក់ស័ង្កសី (របើកទាំងស្រុង) ទី២. ឈ្មោះ ថៃ ចាន់ ភេទប្រុស អាយុ ៦១ឆ្នាំ ផ្ទះប្រក់ស័ង្កសី និងទី៣. ឈ្មោះ សូ ហុំ ភេទប្រុស អាយុ ៦៨ ឆ្នាំ ប្រក់ស៊ីប្រូ។
គ្រួសារទាំង០៣នេះទទួលបានអំណោយក្នុង ១គ្រួសារៗ រួមមាន អង្ករ ២៥ គីឡូក្រាម មី ១ កេស ត្រីខ១០កំប៉ុង ទឹកស៊ីអ៉ីវ ១យួរ ទឹកត្រី១យួរ ឃីត ១កញ្ចប់ និងថវិកា ៥០ ០០០រៀល ៕