យោងតាមសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលជលផល ស្ដីពី រដូវបិទនេសាទ ឆ្នាំ២០២០ ចេញផ្សាយនាពេលថ្មីៗនេះបានឲ្យដឹងថា រដូវបិទនេសាទសម្រាប់ការនេសាទ នៅក្នុង ដែននេសាទ ទឹកសាប ត្រូវបានកំណត់-ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ចំពោះដែននេសាទទឹកសាបដែលស្ថិត នៅខាងជើងខ្សែស្របទន្លេចតុមុខ។
តំបន់ទាំងនោះ រួមមាន ៖ ខេត្ដទាំងអស់ជុំវិញបឹងទន្លេសាប និងបណ្ដា ខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ រតនគិរី មណ្ឌលគិរី ព្រះវិហារ ប៉ៃលិន ឧត្តរមានជ័យ និងរាជធា នីភ្នំពេញ និង ខេត្តកណ្ដាល ផ្នែកខាងជើងចតុមុខ។ ចាប់ពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ចំពោះដែននេសាទទឹកសាប ដែល ស្ថិតនៅខាងត្បូងខ្សែស្រប ទន្លេចតុមុខ ដែលរួមមាន ៖ រាជធានីភ្នំពេញ ផ្នែកខាងត្បូងចតុមុខ ខេត្តកណ្ដាល ព្រៃវែង តាកែវ កំពង់ស្ពឺ និងខេត្តស្វាយរៀង។
បើតាមរដ្ឋបាលជលផល នៅក្នុងរយៈពេលបិទនេសាទនេះ អ្នកនេសាទទាំងអស់ត្រូវប្រើប្រាស់ តែឧបករណ៍ នេសាទគ្រួសារ ដែលមានចែងក្នុងប្រកាស លេខខ៤៥៨ ប្រក.កសក។ ចំពោះ ឧបករណ៍ដូចជា អួន ម៉ាញ់ ចៃរ៉ា ជន សាប នាម ឈ្នក់ មិនអនុញ្ញាតឲ្យប្រើឡើយ ក្នុងរដូវបិទនេសាទនេះ ដោយឡែក ឧបករណ៍ មងអាច ធ្វើនេសាទបានតែប្រវែង ១០០ម៉ែត្រ ប៉ុណ្ណោះ។
ក្នុងនោះដែរ ពលរដ្ឋត្រូវចូលរួមជួយការពារកន្លែងអភិរក្សជលផលឲ្យបានគង់វង្សដើម្បីទុក រក្សាពូជត្រីតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន៕