កង​រាជ​អាវុធ​ហត្ថ​​ខេត្ត​កំពង់​ឆ្នាំង ឃាត់​​ខ្លួន​​​​​សង្ស័យ​ម្នាក់​​ ពាក់ព័ន្ធ​​ករណី​​ចែក​ចាយនិង​រក្សា​ទុក​​ដោយ​​ខុស​ច្បាប់​​នូវ​​សារ​ធាតុ​​ញៀន​

  • កំពង់ឆ្នាំង៖ ជនសង្ស័យ​ម្នាក់ត្រូវបាន​កម្លាំង​កងរាជអាវុធ​ហត្ថខេត្ត​​កំពង់ឆ្នាំង ឃាត់​ខ្លួន​​​​ពាក់ព័ន្ធ​ករណី​ចែកចាយ និងរក្សា​ទុក​ដោយ​ខុស​ច្បាប់​នូវ​សារ​ធាតុ​ញៀន ​កាល​ពីវេលា​ម៉ោង២:០០នាទីរសៀល​ ថ្ងៃទី២០ខែកក្កដា ឆ្នាំ​២០​២០ នៅ​ចំណុច​ភូមិ​ចន្លោះ​រ៉េន ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ ​ខេត្តកំពង់ឆ្នាំង។
    កម្លាំង​កងរាជអាវុធ​ហត្ថ​ខេត្ត​កំពង់ឆ្នាំង បាន​អោយ​ដឹ​ង​ថា ​ជន​សង្ស័យ​ខាងលើ​មាន​ឈ្មោះ ជាតិ​ គឹម​ឡុង ​ភេទ​ប្រុស​ អាយុ​ ១៧​ឆ្នាំ មាន​ទី​លំ​នៅ​ភូមិ​ឧទុប្ពរ ឃុំស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ​ ។ ក្នុងប្រតិបត្តិការ​បង្រ្កាប​នោះ បាន​ដកហូត​វត្ថុតាងរួមមាន ម្សៅក្រាម​ពណ៏​ស​ថ្លា (ម៉ា​ទឹ​ក​កក​) ចំនួន​ ០៧ កញ្ចប់ ​ទម្ងន់​ ២៣​,២២ ក្រាម (គិត​ទាំង​សំបក​ថង់​វិច​ខ្ចប់) ម៉ូតូ​ ០១​ គ្រឿង​ ម៉ាក​ CBR ពណ៏​ស ស្លាក​លេខ ភ្នំពេញ​ 1-B 6870  ទូរស័ព្ទ​ដៃ​៣​គ្រឿង។
    បច្ចុប្បន្ន​ជន​សង្ស័យ និង​វត្ថុតាង ត្រូវបាន​កម្លាំង​កងរាជ​អាវុធ​ហត្ថ​​ខេត្ត​​កំពង់ឆ្នាំង​ កសាង​សំណុំ​រឿង​អនុវត្តតាម​នីតិវិធី​ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង