សម្ដេច​ក្រឡា​ហោម ស ខេង​៖ ការអនុវត្តវិធាន​​ការ​ទប់ស្កាត់​ការរំលោភ​​ចិ​ញ្ចើម​ថ្នល់​​មិន​មែន​​ជាការរំ​លោភ​សិទ្ធិ​សេ​រី​ភាព​​ប្រ​ជា​​ពល​រដ្ឋនោះទេ

  • សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​​ បានលើកឡើងថា ​ការអនុវត្តវិធាន​ការទប់ស្កាត់ការ​រំលោ​ភ​​​​ចិ​ញ្ចើមថ្នល់​មិនមែន​ជាការរំ​លោភ​សិទ្ធិសេ​រីភាព​ប្រ​ជា​​ពល​រដ្ឋនោះទេ។ ការលើកឡើងរបស់សម្ដេចក្រឡាហោម ដូចនេះបាន​ធ្វើឡើង​​ក្នុងកិច្ចប្រជុំ​បូក​ស​រុប​លទ្ធផល​ការងារសុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំ​ឆ្នាំ២០២០ និងលើក​ទិសដៅការងារ ឆ្នាំ២០២១ នារ​សៀ​ល​​ថ្ងៃទី៤ ខែ​កុម្ភៈ ឆ្នាំ​២០២១ នៅទីស្តីការក្រសួងមហាផ្ទៃ។

    សម្ដេចក្រឡាហោម ក៏បានណែនាំទៅកាន់អភិបាលរាជធានី-ខេត្ត ឲ្យយក​ចិត្ត​ទុក​ដាក់​លើការ​ងារ​រំលោភ​ចិញ្ចើមថ្នល់​ឱ្យ​បាន​ត្រឹម​ត្រូវ​បំផុត។

    ជាមួយគ្នានោះ ​សម្ដេចក្រឡាហោម ក៏បានលើកឡើងដោយទាញ​យកករណី​​ការស្ថាបនាផ្លូវជាតិ​លេខ៥ ដែល​កន្លែង​ខ្លះ​ត្រូវធ្វើវៀង​ផ្លូវចាស់​ដោយ​សារ​​តែអាជ្ញាធរបណ្ដែតបណ្ដោយឱ្យ​ពលរដ្ឋសង់​សំណង់លើចិញ្ចើមថ្នល់ ធ្វើមានភាពស្មុគស្មាញក្នុង​ការដោះ​ស្រាយ​​នៅ​ពេល​ចាប់ផ្ដើម​អនុវត្តគម្រោង។

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង