ក្មេង​ស្រី​ម្នាក់​និង​ក្មេង​ប្រុស​ម្នាក់​ចុះ​លេង​ទឹក​រណ្តៅ​បណ្តាល​ឲ្យ​លង់​ស្លាប់​ទាំង​ពីរ​នាក់​បង​ប្អូន​

  • កំពង់ឆ្នាំង ក្មេងស្រីម្នាក់និងក្មេងប្រុសម្នាក់ជាបងប្អូនជីដូនមួយ បាននាំគ្នាចុះលេងទឹករណ្តៅដី បណ្តាលឲ្យលង់ស្លាប់។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ នៅភូមិ ,ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

    ប្រភពពីមន្ត្រីអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ក្មេងរងគ្រោះទាំង២នាក់ ម្នាក់ឈ្មោះថុន គាថេន ភេទប្រុស អាយុ៧ឆ្នាំ និង ម្នាក់ទៀតឈ្មោះធូ ចាន់ថុន ភេទស្រី អាយុ១០ឆ្នាំ ពួកគេរស់នៅក្នុងភូមិឃុំកើតហេតុខាងលើ

    ប្រភពបានឲ្យដឹងទៀតថា នៅវេលាម៉ោង៥ ល្ងាចថ្ងៃទី២ កុម្ភះនេះ ក្រុមគ្រួសារក្មេងរងគ្រោះបានបាត់ក្មេងពីផ្ទះ ហើយបាននាំគ្នាដើររក រហូតដល់ម៉ោងប្រមាណជិត៧យប់ ស្រាប់តែឃើញស្បែកជើងក្មេងរងគ្រោះ នៅពីមុខរណ្តៅថ្លុកមួយដែលមានទឹកជ្រៅ ដោយមានការសង្ស័យ ក៏បាននាំគ្នាចុះរាវរកនិងបានប្រទះឃើញសពក្មេងរងគ្រោះបានលង់ទឹកស្លាប់បាត់ទៅហើយ

    ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានធ្វើការសន្និដ្ឋានថា មូលហេតុដែលបណ្តាលឲ្យក្មេងរងគ្រោះទាំងពីរនាក់លង់ទឹកស្លាប់នេះ គឺអាចបណ្តាលមកពីពួកគេលេងបាល់ ហើយបាល់ធ្លាក់ចូលក្នុងទឹករណ្តៅ បាននាំគ្នាចុះយកទើបបណ្តាលឲ្យលង់បែបនេះ ព្រោះនៅក្នុងរណ្តៅទឹក មានបាល់មួយនៅក្នុងនោះ

    នៅពេលនេះមន្ត្រីអាជ្ញាធរ និង សមត្ថកិច្ចជំនាញបាន ចុះទៅពិនិត្យសាកសព តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ក្មេងរងគ្រោះទាំង២នាក់ ពិតជាបានស្លាប់ដោយសារលង់ទឹកពិតប្រាកដមែននិង ប្រគល់ជូនគ្រួសារ យកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី 

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង