កំពង់ឆ្នាំង៖នៅព្រឹកថ្ងៃពុធ ៣រោច ខែចែត្រ ឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២១ ឯកឧត្តមអមសុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ព្រមទាំងមន្ត្រីសាខានិងអនុសាខាកាកបាទក្រហមស្រុក បានចុះអប់រំផ្សព្វផ្សាយ អំពីវិធានការបង្ការ និង វិធីកាត់បន្ថយហានិភ័យពីការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋ នៅឃុំចោងម៉ោងនិងឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

នៅក្នុងឱកាសនោះ ឯកឧត្តមអម សុភា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវថែទាំសុខភាព,រក្សាអនាម័យនិងចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលនិង អនុវត្តឲ្យបានតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន គឺ៣ការពារ និង ៣កុំ ៕


