លំនៅដ្ឋានប្រជាពលរដ្ឋចំនួន២ខ្នង ដែលក្នុងនោះមានបន្ទប់ជួលផង ត្រូវបានអគ្គីភ័យឆាបឆេះកាលពីវេលាម៉ោង៥ និង៤០នាទីល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ។ លំនៅដ្ឋាននោះស្ថិតនៅខាងកើតវត្តរាជបូណ៌ប្រហែល៥០០ម៉ែត្រ ក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ។
តាមការសន្នដ្ឋានជំហានដំបូងរបស់សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុដែលនាំឲ្យកើតមានគ្រោះអគ្គីភ័យនេះឡើង អាចបណ្តាលមកពីទុស្សេខ្សែភ្លើង ព្រោះពេលកើតហេតុភ្លើងបានឆាបឆេះចេញពីផ្ទះធំដែលមានម្ចាស់ស្នាក់នៅ។
ម្ចាស់ផ្ទះរងគ្រោះមួយបានឲ្យដឹងថា ក្នុងពេលកើតហេតុ គាត់មិនបាននៅផ្ទះទេ។ លុះពេលមានហេតុការណ៍កើតឡើងទើបមានគេទូរស័ព្ទទៅប្រាប់គាត់ បានពួកគាត់ដឹង។ បើទោះយ៉ាងណា មិនបណ្តាលឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ ក្រៅពីបាត់បង់ផ្ទះសម្បែង និងទ្រព្យសម្បត្តិ ៕
![](https://myfmnews.com/wp-content/uploads/2020/09/photo_2020-09-25_21-29-29.jpg)
![](https://myfmnews.com/wp-content/uploads/2020/09/photo_2020-09-25_21-29-38.jpg)
![](https://myfmnews.com/wp-content/uploads/2020/09/photo_2020-09-25_21-29-44.jpg)