ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ ទេព រង្ស៊ី រួមជាមួយ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ មន្រ្ដីរាជការ ក្រោមឱវាទក្រសួងព័ត៌មាន បានអញ្ជើញនាំយកទៀនចំណាំព្រះវស្សា បច្ច័យ និងទេយ្យទានប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ដល់វត្តចំនួន៩វត្ត ក្នុងស្រុកកោះសូទិន ដែលពិធីនេះប្រារព្ធធ្វើឡើងនៅ វត្តជីនីក ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០៕
រូបភាព៖AKP