ប្រកាសផ្ទេរ តែងតាំង​ ​និង​ចូលកាន់​មុខ​តំណែង​ព្រះរាជអាជ្ញា​នៃអយ្យការ​អម​សាលា​ដំបូងខេត្ត​កំពង់​ឆ្នាំង

  • កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅសាលាខេត្តខេត្តកំពង់ឆ្នាំង មានធ្វើពិធីប្រកាសផ្ទេរ​​តែងតាំង​និង​ចូល​កាន់តំណែងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ។​ពិធីនេះបានប្រព្រឹត្ត​ទៅ​ក្រោមអធិបតីភាព​ឯក​ឧត្តម​ អង្គ​ វង្សវឌ្ឍនា​ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំង​មាន​ការ​អញ្ជើញ​ចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិកសមាជិការ ក្រុមប្រឹក្សាខេត្ត គណ:អភិបាលខេត្ត ក្រុង ស្រុក លោក លោកស្រី​ជាប្រធាន អនុប្រធា មន្ទីរ អង្គ​ភាពក្នុងខេត្ត​កំពង់ឆ្នាំង ជាច្រើនរូប។

    យោងតាមព្រះរាជក្រិត្យលេខ នស/រកត/០២២០/២១២ បានត្រាស់បង្គាប់តែងតាំងនិងផ្ទេរមុខតំណែងលោកអិត សុធា ពីព្រះ​រាជ​អាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ មកជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង៉ឆ្នាំង ។ ដោយ​ឡែក​ ​ឯកឧត្តម យូ ទិត្យវឌ្ឍន: ត្រូវបានព្រះមហាក្សត្សនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំង ជាអគ្គព្រះអាជ្ញារង នៃមហាអយ្យការអមសាលាឧទ្ធរណ៍ព្រះសីហនុ ។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង