កំពង់ឆ្នាំង ៖ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាក្រសួងមហាផ្ទៃ បានក្រើនរំលឹកដល់មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ច នៅក្នុងខេត្តកំពង់ឆ្នាំង បន្តស្រាវជ្រាវបង្ក្រាប បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ( Online Scams ) ឲ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព ។

ឯកឧត្តម រដ្ឋលេខាធិការ បានក្រើនរំលឹកដល់មន្ត្រី នៅក្នុងខេត្តកំពង់ឆ្នាំង បែបនេះក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ។

ឯកឧត្តម ប៊ុន ហុន បានបញ្ជាក់ថា មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវសហការគ្នាបន្តស្រាវជ្រាវបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ( Online Scams )ឲ្យបានម៉ឺងម៉ាត់ ដោយអនុវត្តតាមវិធានការជំនាញ និងគោលការច្បាប់ ។ ជាមួយគ្នានេះក៏ត្រូវពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្តិភាពនៅគ្រប់មូលដ្ឋាន ៕អត្ថបទ ហឹង ចូច, រូបថត សន គន្ធនិវឌ្ឍន៍











