កំពង់ឆ្នាំង ៖ អំណោយជាអង្ករ គ្រឿងឧបភោគបរិភោគ និង ថវិកា របស់អនុសាខាកាកបាទក្រហមស្រុកជលគិរី ត្រូវបានលោកឃិន ម៉ាលី និង លោកហ៊ី ផល្លា តំណាងប្រធានអនុសាខាបាទក្រហមកម្ពុជាស្រុកជលគិរី នាំយកទៅប្រគល់ជូនគ្រួសសារសពកុមារា ដែលបានស្លាប់ដោយសារលង់ទឹក។
អំណោយទាំងនេះត្រូវបានលោកឃិន ម៉ាលី និង លោកហ៊ី ផល្លា នាំយកទៅផ្តល់ជូនដល់លំនៅដ្ឋានគ្រួសារសពក្មេងប្រុសនៅនៅភូមិព្រែកទ្រព្យ ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ។
មាននប្រសាសន៍ នៅក្នុងឱកាសនោះលោកឃិន ម៉ាលី តំណាងប្រធានអនុសាខាបាទក្រហមកម្ពុជាស្រុកជលគិរី បានសំដែងនូវការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយនិងក្រុមគ្រួសារនៃសព ដែលត្រូវកូនជាទីស្រលាញ់ ដែលបានស្លាប់ដោយសារលង់ទឹក ។ ជាមួយនេះលោកបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរទុក្ខរបស់ថ្នាក់ដឹកនាំខេត្ត និង ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ដែលតែងតែបានយកចិត្តទុកដាក់ជានិច្ចចំពោះប្រជាពលរដ្ឋដែលមានទុក្ខលំបាក និង រងគ្រោះដោយសារគ្រោះធម្មជាតិ និង ឧប្បត្តិហេតុផ្សេងៗ ។
គួរបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ កុមារាឈ្មោះទិត្យ វិច្ឆិកា អាយុ១ឆ្នាំ បានធ្លាក់ទឹកទន្លេបណ្តាលអោយលង់ស្លាប់ខណៈដែលម្តាយនិងឪពុកយកទៅតាមទូកដាក់មង នៅក្នុងភូមិសាស្ត្រ ឃុំស្វាយរំពា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
អំណោយដែលត្រូវផ្តល់ជូនដល់គ្រួសារសពនាពេលនោះ មានអង្ករចំនួន៣០គីឡូក្រាម,មី១កេស,ឃីត១កញ្ចប់(មុង១,ភួយ១,ក្រមា១,សារ៉ុង១)សាប៊ូ២ដុំ និងថវិកាចំនួន៥០,០០០ល ។