កំពង់ឆ្នាំង៖ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ក្រើនរំលឹកឲ្យថ្នាក់ដឹកនាំគ្រប់អង្គភាពនិងមន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំបន្ថែមទៀត ដើម្បីប្រសិទ្ធិភាពការងារ ជាពិសេសត្រូវពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្តិភាព និង ការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ក្នុងការទប់ស្កាត ការរីករាលដាល នៃជម្ងឺរកូវិដ.19 ។
អភិបាលខេត្តកំពង់ឆ្នាំង បានធ្វើក្រើនរំលឹកដល់មន្ត្រីបែបនេះ នៅក្នុងកកិច្ចប្រជុំសាមញ្ញលើកទី២០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តនាថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០២១ ។
ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍បន្តថា មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ក្តាប់ និង ប្រមូលព័ត៌មានពាក់ព័ន្ធសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ពិសេសឧបាយកល សកម្មភាពបង្កអសន្តិសុខ ឬការញុះញង់នានា ដើម្បីមានវិធានការបង្ការ ទប់ស្កាត់ និង បង្ក្រាបឲ្យបានទាន់ពេលវេលា ។
មន្ត្រីពាក់ព័ន្ធត្រូវសហការជាមួយអាជ្ញាធរដែនដីគ្រប់ថ្នាក់រំលឹកដាស់តឿនប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នចំពោះអគ្គិភ័យជាពិសេសភ្លើងទៀន ធូប ពេលសែនព្រេន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី គ្រឿងឆេះផ្សេងៗ ព្រមទាំងហាមឃាត់ដាច់ខាតការដុតផាវដុតកាំជ្រួចដែលអាចបង្កឱ្យមានអគ្គិភ័យ ឬបង្កសម្លេងផ្ទុះ សម្លេងរំខានផ្សេងៗ ធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់ប្រជាពលរដ្ឋ នៅក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាមខាហមុខនេះ ៕