កំពង់ឆ្នាំង៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នគរបាលខេត្តកំពង់ឆ្នាំង និង មានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១២និង៣០នាទី កម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ឯកពៅ សុីផាន់ នាយការិយាប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋានគរបាលស្រុករលាប្អៀរចុះបង្ក្រាបករណីរក្សាទុក ជួញដូរនិងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះរបស់ឈ្មោះ ហាក់.សុភាព ភេទប្រុស ស្ថិតក្នុងភូមិអូរកណ្តោល ឃុំជ្រៃបាក់ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
លោកវិរសេនីយ៍ឯកហ៊ុល វាសនា ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថាជាលទ្ធផលក្នុងប្រតិបត្តិការណ៍នេះកម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ម្នាក់ឈ្មោះហាក់.សុភាព ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សារដែក រស់នៅភូមិអូរកណ្តោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ និងម្នាក់ទៀតឈ្មោះសួន.សីហា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុង ,ខេត្តកំពង់ឆ្នាំង។
ក្នុងពេលឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចដកហូតវត្ថុតាងមួយចំនួនមានថ្នាំងញៀនចំនួន៨កញ្ចប់ស្មើនឹង៨,៧១ក្រាម ជញ្ជីងថ្លឹងថ្នាំងញៀន១គ្រឿង,ទូរសព្ឌ័២គ្រឿង,ដាវ១ដើម,សម្ភារ:វេចខ្ចប់ និង ឧបករណ៍ជក់មួយចំនួនទៀត ។
បច្ចុប្បន្នជនសង្ស័យកំពុងសាកសួរយកចម្លើយនៅស្នងការដ្ឋាននគរបាលខេត្តដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង ចាត់ការបន្តទៅតាមនិតិវិធីច្បាប់ ៕