រដ្ឋមន្ត្រីក្រ​សួង​ព័ត៌​មាន ក្រើ​ន​រំលឹក​ដល់​អ្នកសារ​ព័ត៌មាន​កុំទៅ​ថត យក​ព័ត៌​មាន​​ក្នុង​ដែន​សមត្ថកិច្ចរ​បស់​អាជ្ញាធរ​ដែល​ហាម​ឃាត់​កំពុង​បំពេញ​ការងា​រ​

  • រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ឯកឧត្តម ខៀវ កាញា​រីទ្ធ បានក្រើន​រំលឹក​ដល់អ្នកសារ​ព័ត៌មាន​​ទាំ​ងអស់ កុំទៅ​ថត យក​ព័ត៌​មាននៅក្នុង​ដែន​​សមត្ថកិច្ច របស់អាជ្ញាធរ ដែលហាមឃាត់ កំពុងបំពេញ កិច្ចការងារ ព្រោះខុសវិជ្ជាជីវ:សារព័ត៌មាន បើនៅ​​មិន​ស្តាប់​​ការ​ហាម​​​ឃាត់នោះទេ សមត្ថកិច្ច មានសិទ្ធិ ចាប់ឃាត់ខ្លួនអ្នក​សារព័ត៌មាន ពេលនោះតែម្តង។
    ការក្រើនរំលឹករបស់ឯកឧត្តមរដ្ឋមន្ត្រី ដូចនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍ ជាមួយថ្នាក់ដឹកនាំអគ្គនាយក​ដ្ឋាន​ទាំង​៥ នៅព្រឹកថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២១។
    ឯកឧត្តម​រដ្ឋមន្ត្រី បន្ថែមថា អ្នកសារព័ត៌មាន ត្រូវយល់អោយបានច្បាស់ពីកិច្ចការងារនេះ ដោយកុំគិតថាខ្លួនជាអ្នកសារព័ត៌មាន មាន​សិទ្ធិថតបាន​គ្រប់ទី​កន្លែងនោះទេ ត្រូវយល់​ពីការងាររ​បស់សមត្ថកិច្ចផង​ដែរ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង