រដ្ឋបា​លរាជធានី​ភ្នំពេញ ដាំ​កូន​ឈើជិត​២ពាន់​ដើម​ ​នៅតាម​បណ្ដោយ​ផ្លូវ២១៧​ ​ពីស្ពាន​ដែក​​ចំការ​ដូ​​ង​ ដល់​រង្វង់មូល​គួរ​ស្រូវ​

  • កូនឈើប្រមាណជិត២០០០ដើម ដែលរដ្ឋបាលរាជធានីភ្នំពេញបាន​ដាំនេះ ជាប្រភេទកូន​ឈើធ្នង់ធំៗ ដោយ​ដាំអមសងខាងផ្លូវចន្លោះពី​គ្នា​​ប្រមាណ​៨​ម៉ែត្រ តាមបណ្ដោយផ្លូវ២១៧ ក្នុងខណ្ឌដង្កោ ចាប់​ផ្ដើមពី​ស្ពានដែកចំការដូង រហូតដល់រង្វង់មូលគួរស្រូវ ជាប់ព្រំ​ប្រទល់ខេត្តកណ្ដាល លើចំងាយ​ផ្លូវ​ប្រ​វែង​៧​គីឡូ​ម៉ែត្រ ។ នេះបើតាមការបញ្ជាក់​របស់ លោក សំ សាមុត ប្រធានអង្គភាព​សួនច្បារ និងរុក្ខជាតិ នៃមន្ទីរសាធារណការ​និង​ដឹកជញ្ជូន​រាជ​ធានី​ភ្នំពេញ ។

    លោក សំ សាមុត បានអោយដឹង​ទៀតថា ចំពោះការដាំកូនឈើនេះ គឺបាន​សិក្សាយ៉ាង​ម៉ត់ចត់​ច្បាស់​​លាស់មុននឹងដាំ  ដោយបាន​គិតរួច​រាល់​អំពីទំ​ហំ​​នៃ​គម្រោង​ពង្រីកផ្លូវខាងលើ គិតពី​ការ​ដាក់​ប្រព័ន្ធលូ​រួចជាស្រេច ដើម្បីជៀសវាងបញ្ហាទើសហើយកាប់ដើមឈើទាំងនេះចោលនៅពេលក្រោយ។

    គួរជម្រាបជូនថា កូនឈើប្រមាណជិត២០០០​ដើមនេះ ត្រូវបានធ្វើពិធីដាំ កាលពីថ្ងៃទី០​៣ ខែកញ្ញា ដោយមានវត្តមាន ប្រធាន​អង្គភាព​សួនច្បារ​និង​រុក្ខ​​ជាតិ​​នៃមន្ទីរ​សាធារណការ​និងដឹកជញ្ជូន​រាជ​ធានីភ្នំពេញ តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងអាជ្ញាធរខណ្ឌដង្កោ។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង