គណៈ​កម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្តកំពង់​ឆ្នាំង ប្រជុំ​បូក​សរុប​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំ​ឆមាស​ទី១ និង​លើក​ទិសដៅ​ឆមាស​ទី២​ ឆ្នាំ២០​២០

  • កំពង់ឆ្នាំង : គណៈ​កម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្តកំពង់​ឆ្នាំង កាល​ពី​​ថ្ងៃទី​​​២៨ ខែកក្កដា ឆ្នាំ២០២០ បានបើក​កិច្ចប្រជុំបូក​សរុបការងារ​សុវត្ថិ​ភាព​​​ចរាចរណ៍​ផ្លូវគោក​ប្រចាំឆមាស​ទី១ និងលើកទិស​​ដៅការ​អនុវត្តក្នុង​​ឆមាស​ទី​២​ ក្រោម​អធិប​តី​ភាព ឯកឧត្តម ឈួរ​ ច័ន្ទឌឿន អភិបាល​ខេត្តកំពង់​ឆ្នាំង និង​ លោក​ លោក​ស្រី ​​​​ជាថ្នាក់​ដឹកនាំ​​​​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត។​

    លោក ឆាយ លាភា ប្រធានមន្ទីរ​សាធារណ​ការ និង​ដឹកជញ្ជូន​ខេត្ត  បាន​​​អោយ​ដឹង​​​ថា នៅក្នុងឆមាសទី១ កន្លង​មកនេះ​មន្ត្រី​​​ជំនាញ​​​បាន​ធ្វើការ​ចុះបញ្ជី​​យាន​​យន្ត ផ្តល់បណ្ណបើកបរ ត្រួតពិនិត្យលក្ខណបច្ចេកទេសយាន្តយន្ត ការចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោក ដល់​គ្រប់​​មូលដ្ឋាន​​នានានៅ​ក្នុងខេត្តកំពង់ឆ្នាំង ។ ហើយនៅក្នុង​ឆមាសទី១​ ឆ្នាំ២០២០នេះ បានកើត​ឡើងចំនួន២១លើក មានការ​ថយ​ចុះ​៣១​បើ​ប្រៀប​ធៀបនិង​រយៈ​ពេល​ដូចគ្នាឆ្នាំ២០​១៩ ​។

    ជាមួយគ្នា​ ឯក​ឧត្តម ឈួរ ច័ន្ទឌឿន អភិបាល​ខេត្តកំពង់ឆ្នាំង  បានបង្ហាញការ កោតសរសើរ​ដល់​មន្ត្រី​ជំនាញ​​ទាំងអស់​ដែល​ខិតខំ​ប្រឹង​ប្រែង​ក្នុងការ​ចូល​រួម​ធ្វើការផ្សព្វផ្សាយ និង អនុវត្តនូវវិធានការការរឹតបន្តច្បាប់ចរាចរណ៍ផ្លូវគោកមានប្រសិទ្ធិភាពខ្ពស់ និងដាក់ចេញវិធានការ​បន្ថែមក្នុងការរឹត​បន្តឹង​ទៅ​លើ​ប្រើប្រាស់រថយន្តកែច្នៃ ទោចក្រយាន្តយន្តច្នៃសណ្តោងរឺម៉ក និងគោយន្តចេញចូលក្រុង ដើម្បីបញ្ជៀសអោយបាននូវគ្រោះថ្នាក់ជាយថាហេតុ ។

    ឯកឧត្តម អភិបាលខេត្ត បន្តទៀតថា កន្លងមកករណីគ្រោះថ្នាក់ចរាចរណ៍ភាគច្រើន បានបណ្តាលមកពី រថយន្តកែថ្នៃ គោយន្តកន្រ្តៃ បើកបរ​លើស​ល្បឿន​​កំណត់ និងមិនមានប្រព័ន្ធសុវត្ថិភាពគ្រប់គ្រាន់ ។

    ឯកឧត្តម ឈួរ ច័ន្ទឌឿន ក៏​បាន​សំណូម​ពរដល់​អនុគណៈ​កម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត ត្រូវចូល​រួមសហការ​បន្តជា​មួយ ការិយាល័យ​​សាធារ​ណ​​ការ អធិការ​ដ្ឋាន​នគរបាល​ និង​បញ្ជាការ​ដ្ឋានកងរាជ​អា​វុធហត្ថគ្រប់​​ក្រុងស្រុកទាំង​៨ ត្រូវ​ចុះផ្សព្វផ្សាយ​​ច្បាប់ចរាចរណ៍ផ្លូវគោក ចុះ​​ចង​បដា​អប់រំ​​ស្តីពី​​ច្បាប់​ចរាចរណ៍ និង ការរឹតបន្តឹងច្បាប់ចរាចរណ៍​គ្រប់គោលដៅ​ដែល​បានកំណត់ និងបង្កើនការផ្សព្វផ្សាយ​អំពីវិធាន​ការ បង្ការ ទប់ស្កាត់ នៃការ​រីករាល​ដាល​​ជំងឺកូវីត១៩ ផង​ដែរ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង