លោកជំទាវ តុង ណារី នាំយក​​​អំណោយ​​​និង​​ថវិកា​ ផ្តល់​ជូន​​ដល់​មណ្ឌល​​សុខ​ភាពឆ្លកវៀន ស្រុកសាមគ្គីមានជ័យ

  • កំពង់ឆ្នាំង ៖ លោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្តនិជាប្រធានប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៨ ខែកក្កដានេះ បាននាំយកអំណោយនិងថវិកា ជូនដល់មណ្ឌលសុខភាពឆ្លកវៀន ស្ថិតនៅឃុំឆ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

    អំណោយដែលផ្តល់ជូនដល់មណ្ឌលសុខភាពឆ្លកវៀន រួមមាន ទឹកសុទ្ធ ៥កេស ម៉ាស់ ២០ប្រអប់ អាល់កុល ១២ដប ទឹកក្រូច ២យួរ រួមនឹងថវិកា ២០មុឺនរៀល។

    គួរបញ្ជាក់ថា ក្នុងដំណើរនាំយកអំណោយនិងថវិកា ជូនដល់មណ្ឌលសុខភាពឆ្លកវៀន ក៏មានការចូលរួមអមដំណើរដោយឯកឧត្តម ឈឹម ទឹម អនុប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្តកំពង់ឆ្នាំង ព្រមទាំង សមាជិក សម្ពន្ធយុវជនស្រលាញ់សន្តិភាពៀងដែរ។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង