កំពង់ឆ្នាំង៖ លោកអម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានក្រើនរំលឹកដល់មន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅក្នុងស្រុកបរិបូរណ៍ ឲ្យបង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និង សម្រួលចរាចរណ៍ ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួល ជូនដល់បងប្អូនប្រជាពលរដ្ឋ និងទេសចរនៅក្នុងកំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ ។
លោកអម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានប្រាប់ទៅមន្ត្រីអាជ្ញាធរ ស្រុកបរិបូរណ៍ បែបនេះនៅក្នុងឱកាសដែលលោកនិងមន្ត្រីក្រុមការងារអញ្ជើញទៅដាក់បិណ្ឌវេនទី៣ នៅវត្តព្រះជ័យឥន្ទ្រា ស្ថិតក្នុងភូមិកំព្រង ឃុំផ្សារ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។
លោកអភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា សូមមន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និង សម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់បងប្អូនប្រជាពលរដ្ឋ និងទេសចរនៅក្នុងកំឡុងពេលបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ។
លោកអម សុភា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅទីនោះ ឲ្យបន្តចូលរួមទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ជេល និង ពាក់ម៉ាសក្នុងពេលចូលរួមពិធី ដែលមានអ្នកចូលរួមច្រើន ដូចជាក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះជាដើម៕