ឃាត់ខ្លួន​ជន​សង្ស័យ​​៣នាក់ ពាក់ព័ន្ធ​​ករណី​សម្លាប់​​មនុស្ស​នៅ​ស្រុក​កំពង់​​ត្រឡាច​

  • កំពង់ឆ្នាំង៖ មនុស្ស៣នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពីបទសង្ស័យពាក់ព័ន្ធការស្លាប់បុរសម្នាក់នៅស្រុកកំពង់ត្រឡាច ។ ការឃាត់ខ្លួនេះធ្វើឡើងកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ហើយនៅព្រឹកថ្ងៃទី៩នេះសមត្ថកិច្ចយកក្រុមជនសង្ស័យទៅត្រាប់​ធ្វើ​សកម្មភាព​បង្ហា​ញ​ អំពីករណីឃាតកម្មនេះផងដែរ។

    សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននេះ ១-តុន នឿន ភេទប្រុស អាយុ២៦ឆ្នាំ ២-ណន ណឹម ភេទ​ប្រុស អាយុ៣៧ឆ្នាំ ៣-នៅ ច្រេស ភេទប្រុស អាយុ៣០ ឆ្នាំ ជនសង្ស័យទាំង០៣ ខាងលើ រស់នៅភូមិគក ឃុំពានី ស្រុក​កំ​ព​ង់​ត្រឡាច ខេត្តកំពង់ឆ្នាំង ។ ដោយឡែកជនរងគ្រោះឈ្មោះ ញៀន ណូយ ភេទប្រុស អាយុ៤០ ឆ្នាំ រស់នៅភូមិស្ពានដែក ឃុំធ្លក​វៀន​ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

    សមត្ថកិច្ចបានឲ្យដឹង នៅមុនពេលកើតហេតុ ជនរងគ្រោះនិងជនសង្ស័យ បានទាស់សំដីគ្នា ហើយជនសង្ស័យបាន​គម្រាម​សម្លាប់​ជនរងគ្រោះ ដោយកាន់កាំបិទផ្គាក់មកគម្រាមសម្លាប់ដល់ផ្ទះ តែត្រូវជនរងគ្រោះគេច រហូ​តដល់ពេលកើតហេតុ ជនរង​គ្រោះបានជិះម៉ូតូរបស់ខ្លួនតាមផ្លូវ ក្បែរប្រឡាយក៏ជួបនិងក្រុមជនសង្ស័យ ដែលមានកាន់កាំបិតជាស្រេច ហើយ​ក្រុមជន​សង្ស័យ​​​បានធ្វើសកម្មភាពកាប់ប្រហាទៅលើជនរងគ្រោះតែម្តង ក្រោយធ្វើសកម្មភាពរួចក្រុមជនសង្ស័យបានគេចខ្លួន ។ ប៉ុន្តែ​ក្រោយ​ពីសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមនីតិវិធី បានរកឃើញក្រុមជនសង្ស័យ៣នាក់ ដែលពាក់ព័ន្ធនិងការកាប់សម្លាប់​ជនរង​គ្រោះ និង បានធ្វើការឃាត់ខ្លួនជាបន្តបន្តាប់តែម្តង ។

    ជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលារដើម្បីចាត់ការបន្តទៅតាមនីតិវិធី ។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង