ខេត្តឧត្តរមានជ័យ៖ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ វេលាយប់ម៉ោង៧៖០០ នាទី មានករណីផ្ទុះមីនតោន ដោយសារ ជនរងគ្រោះយកអេស្កាវ៉ាទ័រកាយព្រំដីនៅខាងក្រោយផ្ទះប៉ះចំមីនតោន នៅចំណុចភូមិលំទងចាស់ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
ហេតុការណ៍នេះបានបណ្តាលឱ្យខូចខាតអេស្កាវ៉ាទ័រ ចំនួន ០១ គ្រឿង និងរងរបួសធ្ងន់ ស្រាល ចំនួន០២នាក់ រួមមាន៖
១- ឈ្មោះ ស៊ុម គង់ ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ មុខរបរ គ្រូបង្រៀន ជាម្ចាស់ដី ( របួសធ្ងន់ )
២-ឈ្មោះ លេខ លី ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិរលំស្វាយ ឃុំចន្លាសដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប មុខរបរ តៃកុងអេស្ការទ័រ ( របួសស្រាល )។
បច្ចុប្បន្នជនរងគ្រោះទាំង០២នាក់ បានបញ្ជូនមកសង្គ្រោះនៅមន្ទីពេទ្យបង្អែកស្រុកអន្លង់វែង។ ប្រភព៖អាជ្ញាធរមីន