តាមរយៈលោក អោក ហៃ មន្រ្តីកិច្ចសន្យា(ឆ្មាំ) ប្រចាំការនៅស្រុកកំពង់លែង បាននាំយកបំណែកព្រះពុទ្ធប្រក់នាគ ធ្វើពីថ្មភក់ មកប្រគល់មកឱ្យសារមន្ទីរខេត្តកំពង់ឆ្នាំង ដើម្បីតម្កល់ទុកជាសម្បត្តិជាតិ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ។
បំណែកព្រះពុទ្ធប្រក់នាគ នេះមានកម្ពស់៣១.២ សងទីម៉ែត្រ ទទឹង៣៦.៩ សងទីម៉ែត្រ និងកម្រាស់១៧.១សងទីម៉ែត្រ សម័យអង្គរ មានប្រភពដើមមកពីវត្តមានគុណ ហៅវត្តត្របែក ស្ថិតក្នុងភូមិត្របែក ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
វត្ថុបុរាណខាងលើនេះ ត្រូវបានព្រះចៅអធិការវត្តមានគុណ ហៅវត្តត្របែក ប្រគល់មកឱ្យឆ្មាំ យកមកដាក់ក្នុងសារមន្ទីរខេត្តកំពង់ឆ្នាំង ដើម្បីថែរក្សា និងតាំងបង្ហាញជូនសាធារណជនចូលទស្សនា និងសិក្សាឈ្វេងយល់ពីតម្លៃនៃប្រវត្តិសាស្រ្ត វប្បធម៌ដែលត្រូវបានបន្សល់ទុកដោយដូនតាខ្មែរ៕




