ក្មេង​ប្រុស​ម្នាក់​ត្រូវ​រន្ទះ​បាញ់​ស្លាប់​ ពេល​កំពុង​ដើរ​លើ​ភ្លឺ​ស្រែ​ នៅ​ស្រុក​រលា​ប្អៀរ​

  • កំពង់ឆ្នាំង ៖ ក្មេងប្រុសម្នាក់កំពុងដើរលើភ្លឺស្រែ ត្រូវរន្ទះបាញ់ស្លាប់ កាលពីវេលាម៉ោង១៥និង៣០នាទីរសៀល ថ្ងៃទី៥ ខែមិថុនាឆ្នាំ២០២១ នៅត្រង់ចំណុចវាលស្រែក្នុងភូមិឈើត្រាច ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

    ក្មេងប្រុសរងគ្រោះឈ្មោះដូត សុរីម អាយុ៨ឆ្នាំ ជាសិស្សរៀនថ្នាក់ទី២ នៃសាលាបឋមសិក្សាឈើត្រាច ក្នុងភូមិ ឃុំខាងលើ ។
    សមត្ថកិច្ចដែលចុះទៅពិនិត្យសព បានបញ្ជាក់ថា ក្មេងប្រុសរងគ្រោះពិតជាស្លាប់ ដោយសារគ្រោះធម្មជាតិរន្ទះបាញ់ ពិតប្រាកដមែន ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង