លោក ហឹង ចូច អនុប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានផ្ញើសារអបអរសាទរជូនចំពោះលោកវេជ្ជបណ្ឌិត ទុំ សម្បត្តិ អនុប្រធានមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ដែលត្រូវបានតែងតាំងជាប្រធានមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង កាលពីពេលថ្មីៗនេះ ។
នៅក្នុងសារអបអរសាទរនោះលោក ហឹង ចូច បានលើកឡើងថា “សូមលោកវេជ្ជបណ្ឌិតទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា អាយុយឺនយូរ ប្រាជ្ញាឈ្លាសវៃ ដើម្បីរួមចំណែកកសាងអភិវឌ្ឍន៍វិស័យសុខាភិបាលក្នុងខេត្តអោយមានភាពរីកចម្រើន និងប្រសិទ្ធភាពខ្ពស់ក្នុងការផ្តល់សេវាព្យាបាលជូនប្រជាពលរដ្ឋ”។
សូមជម្រាបថា ពិធីប្រកាសតែងតាំងលោកវេជ្ជបណ្ឌិត ទុំ សម្បត្តិ ជាប្រធានមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង បានធ្វើឡើងកាលពីរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង លោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីរាជការជាច្រើនទៀតរូបផងដែរ ៕