កំពង់ឆ្នាំង ៖ អនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោខូវ លី ស្នងការនគរបាលខេត្តនិងមានការសម្របសម្រួលនីតិវិធី ពីលោកព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន ក្រុងកំពង់ឆ្នាំង សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់កំពង់ឆ្នាំង ចុះបង្ក្រាបករណីរក្សាទុក ជួញដូរ សមគំនិត និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀនមួយករណី នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុង.ខេត្តកំពង់ឆ្នាំង។

លោកហ៊ុល វាសនា ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ក្នុងនោះ ១/ ឈ្មោះសុខ វិចិត្រ ភេទប្រុសអាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ប្រាកដ រស់នៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុង .ខេត្តកំពង់ឆ្នាំ (មុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារ)។ /ឈ្មោះផាន់ សុធីតា ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុង.ខេត្តកំពង់ឆ្នាំង។

លោកហ៊ុល វាសនា បានឲ្យដឹងទៀតថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ច ដកហូតបានវត្ថុតាងមួយចំនួនរួមមាន ថ្នាំញៀនចំនួន ៨កញ្ចប់ធំ ទូរសព្ឌ័ ១គ្រឿង ម៉ូតូ ១គ្រឿង ឧបករណ៍វេចខ្ចប់ និង សម្ភារ:ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀតផងដែរ ។
បច្ចុប្បន្នជនសង្ស័យកំពុងសាកសួយកចម្លើយ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង ចាត់ការបន្តតាមនិតិវីធី ៕










