កំពង់ឆ្នាំង ៖ សួនច្បារថ្មីដែលប្រសិទ្ធិនាមថា <<សួនច្បារសម្តេចព្រះសង្ឃរាជជួន ណាត >> សាងសង់លើផ្ទៃដីជាងកន្លះហិកតានៅមុខវិទ្យាល័យក្រុងកំពង់ឆ្នាំង ត្រូវបានអាជ្ញាធរខេត្តខេត្ត ធ្វើពិធីក្រុងពលីឆ្លង ដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយកាលពីថ្ងៃទីនៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ដោយបានប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តផងដែរ ។
មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ឈួរ ច័ន្ទឌឿនប អភិបាលខេត្តកំពង់ឆ្នាំង បានគូសបញ្ជាក់ថា សួនច្បារថ្មីដែលធ្វើពិធីឆ្លងដាក់ឲ្យប្រើប្រាស់នាពេលនេះ បានប្រសិទ្ធិនាមថា <<សួនសម្តេចព្រះសង្ឃរាជជួនណាត >>បានចាប់ដំណើការសាងសង់កាលពីខែសីហា ឆ្នាំ២០១៩ ហើយសួននេះមានទទឹង២១ម៉ែត្រ និង បណ្តោយ២៤០ម៉ែត្រ នៅលើផ្ទៃសួនទាំងមូលលម្អដោយដាំស្មៅ ផ្ការបំពាក់ភ្លើងអំពូល និង មានបុស្បុកមួយតំកល់រូបសំណាកសម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ)។ សួនថ្មីនេះស្ថិតមុខវិទ្យាល័យក្រុងកំពង់ឆ្នាំង ក្នុងភូមិសាស្ត្រសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។
ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍ថា ការដាក់រូបសំណាក សម្តេចព្រះសង្ឃរាជជួន ណាត នៅលើសួរច្បារថ្មីនេះមុខសាលានេះ គឺជានិមិត្តរូប ទុកឲ្យយុវជនជំនាន់ក្រោយ បានស្គាល់បុព្វបុរស ដែលមានគុណបំណាច់ ចំពោះប្រទេសជាតិ និង ជាការលើកកំពស់ វិស័យព្រះពុទ្ធសាសនា ។ សម្តេចព្រះសុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) ព្រះអង្គគឺជាអ្នកប្រាជ្ញ ខាងអក្សរសាស្ត្រខ្មែរ បានបង្កើតវចនានុក្រម អក្សរសាស្ត្រ ខ្មែរទុកសម្រាប់កូនចៅជំនាន់ក្រោយបាន រៀនសូត្រផងដែរ ។
ឯកឧត្តម អភិបាលខេត្ត បានឲ្យប្រជាពលរដ្ឋ ជិតឆ្ងាយមកលំហែកំសាន្តនៅទីតាំងសួនថ្មី របស់ខេត្តកំពង់ឆ្នាំង ឬ អាចមកហាត់ប្រាណដែលមានបរិយាកាស បរិស្ថានល្អ និង ចូលរួមថែរក្សាសួនមួយនេះដើម្បីប្រយោជន៍រួមទាំងអស់គ្នា ។
គួរបញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយនេះ ខេត្តកំពង់ឆ្នាំង ក្រោមការដឹកនាំរបស់ឯកឧត្តមឈួរ ច័ន្ទឌឿន ជាអិបាលខេត្តមានការរីកចម្រើនជាបន្តបន្ទាប់ សួនច្បារថ្មីៗជាច្រើនបានកសាងឡើងជាបន្តបន្ទាប់ ធ្វើឲ្យខេត្តកំពង់ឆ្នាំង ក្លាយជាខេត្តគោលដៅទេសចរណ៍សម្រាប់ប្រជាពលរដ្ឋមកលេងកំសាន្តពីគ្រប់ទិសទីផងដែរ ៕
![](https://myfmnews.com/wp-content/uploads/2021/01/FB4BEDAA-069D-4FF2-8B33-62E25BED7DBA.jpeg)
![](https://myfmnews.com/wp-content/uploads/2021/01/8BE5EFF0-50B9-4920-B1D3-7EF84ECDA4DB.jpeg)
![](https://myfmnews.com/wp-content/uploads/2021/01/81B2132B-E651-49C8-B8FE-00E647B8CAAF.jpeg)
![](https://myfmnews.com/wp-content/uploads/2021/01/9E4889A1-BAE6-460E-B691-971C4F926B7F.jpeg)
![](https://myfmnews.com/wp-content/uploads/2021/01/E1F7A60F-EB43-48D7-B9B4-F2CE3D87297A.jpeg)
![](https://myfmnews.com/wp-content/uploads/2021/01/662CD41E-B8BE-4241-9544-4C44C6B6A654.jpeg)
![](https://myfmnews.com/wp-content/uploads/2021/01/ACD7601B-85D8-4C27-9B38-1117200E7F45.jpeg)
![](https://myfmnews.com/wp-content/uploads/2021/01/260EFBF4-8DD5-4FEF-8A15-0D7A87E2D122.jpeg)
![](https://myfmnews.com/wp-content/uploads/2021/01/6C7FD33E-94EB-4776-863B-197D69FC502A.jpeg)