ស្ត្រី​២​នាក់​រងរបួស​ធ្ងន់​ដោយសារ​គ្រោះ​ថ្នាក់​ចរាចរណ៍​រថយន្ត​និង​ម៉ូតូ​នៅ​ស្រុកសាមគ្គីមាន​ជ័យ

កំពង់ឆ្នាំង ៖ ស្ត្រី២នាក់បានរងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់​ចរាចរណ៍រវាងរថយន្ត​និងម៉ូតូ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង​កាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៤៣.៤៤ ស្ថិតក្នុងភូមិជន្លាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា រថយន្តបង្កម៉ាក HYUNDAI ពណ៌ខៀវ ពាក់ស្លាកលេខកំពង់ឆ្នាំង 3A.0357 បើកបរដោយឈ្មោះ មាស រី ភេទ​ប្រុស ​អាយុ ៥០ឆ្នាំ រស់នៅភូមិច្រកសង្កែរ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ បើកបរក្នុង​ទិស​ដៅពីទិសត្បូងទៅជើង (ច្រាស់​ទិស​គ្នា) លុះពេលបេីកបរមកដល់ចំណុចខាងលើក៏បានទៅបុកម៉ូតូ១គ្រឿងម៉ាក HONDA C១២៥ ពាក់ស្លាកលេខ ភ្នំពេញ1GR.43 06 បេីកបរ​ដោយ​ឈ្មោះ ធន់ គន្ធា ភេទស្រី អាយុ២២ឆ្នាំ រស់នៅភូមិបឹងលាជ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បណ្តាល​អោយ​រងរបួស​ធ្ងន់​និងអ្នករួមរួមដំណើរឈ្មោះទួង ស្រីស្រស់ ភេទស្រី អាយុ២៦ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា រងរបួសធ្ងន់ ។

ក្រោយពេល​កើតហេតុ ត្រូវបានគេបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ រីឯជនបង្កបានរត់គេចខ្លួន៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង