ក្រសួង​អប់រំ​ បង្ហាញ​បេក្ខ​ជន​ប្រឡង​បាក់​ឌុប​ ដែល​មាន​អាយុ​ច្រើន​ជាង​គេ​, អ្នក​ស្រី ហែម​ ស៊ីណាត​ អាយុ​៥៦​ឆ្នាំ នៅស្រុក​ថ្ម​ពួក ​ខេត្ត​បន្ទាយ​មាន​ជ័យ​​​​

  • អ្នកគ្រូ ហែម ស៊ីណាត ដែលជាគ្រូអក្ខរកម្ម អាយុ ៥៦ ឆ្នាំ នៅភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ បានក្លាយជាបេក្ខជន នៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៥ ធ្នូ ឆ្នាំ២០២២ ដែលមានអាយុច្រើនជាងគេ។

    ក្រសួងអបរំបានបញ្ជាក់ថា អាយុមិនមែនជាឧបសគ្គ ក្នុងការអភិវឌ្ឍន៍ចំណេះដឹងឡើយ ជាក់ស្តែងដូចករណី អ្នកគ្រូ ហែម ស៊ីណាត ជាដើម។

    សូមជម្រាបថា សម្រាប់ឆ្នាំនេះ មានបេក្ខជនចូលរួមប្រឡងសរុបចំនួន១២៨ ១៣៥នាក់ ស្រី៦៨ ៧៧១នាក់ មាន២២១មណ្ឌល ដែលត្រូវជា៥ ១៧៤បន្ទប់៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង