បុរស​ជន​ជាតិ​បារាំង​ម្នាក់​ដេក​ស្លាប់​រហូត​ធុំ​ក្លិន​ស្អុយ ​ក្នុង​បន្ទប់​ផ្ទះ​សំណាក់​ប្រជុំ​មិត្ត​ ក្នុ​ង​ក្រុង​​កំ​ពង់​ឆ្នាំង​​

  • កំពង់ឆ្នាំង៖ មានជនជាតិបារាំងម្នាក់បានស្លាប់ នៅក្នុងផ្ទះសំណាក់មួយ រហូតធុំក្លិនស្អុយទើបដឹងដល់ម្ចាស់ផ្ទះ ។ ហេតុការណ៍នេះបង្ករឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ។

    តាមការបញ្ជាក់របស់អ្នកមើលការផ្ទះសំណាក់បានឲ្យដឹងថា ជនជាតិបារាំងដែលស្លាប់នេះ បានជួលបន្ទប់ស្នាក់នៅ មានរយៈពេលជាង២ឆ្នាំមកហើយ ។

    ភ្លាមៗនោះគេឃើញសមត្ថកិច្ចបានចុះមកកោសល្យវិច័យ ចំណែកក្រុមគ្រូពេទ្យបានចុះមកយកសំណាក់បន្ទាន់ផងដែរ ។

    សមត្ថកិច្ចបញ្ជាក់ថា តាមបទបញ្ជារបស់អភិបាលខេត្ត គឺមិនអនុញ្ញាតឲ្យអ្នកដែលនៅក្នុងបរិវេណនៃផ្ទះសំណាក់នេះចាកចេញឡើយ ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ សាកសពត្រូវបានក្រុមគ្រូពេទ្យយកសំណាក់ទៅពិនិត្យផងដែរ ។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង