បាល់ទាត់​នារី​សិស្សវិទ្យាល័យ​៖ ​កំពង់ឡាច​ឈ្នះជើងឯក ខណៈស្រុកំពង់លែង បានត្រឹមរ​ង​ជើង​ឯក

  • កំពង់ឆ្នាំង ៖ ក្រុមបាល់ទាត់សិស្សមធ្យមសិក្សានារីមកពីស្រុកកំពង់ត្រឡាច ក្លាយជាជើងឯកប្រចាំឆ្នាំ២០២៣ ខណៈ ក្រុមបាល់ទាត់សិស្សមធ្យមសិក្សានារី មកពីស្រុកកំពង់លែង បានត្រឹមរង
    ជើងឯក។

    ការប្រកួតស្វិតស្វាញរវាងក្រុមទាំង២នេះ បានធ្វើឡើងនារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីលានខាងមុខសាលាខេត្តកំពង់ឆ្នាំង ដោយមានអ្នកចូលរួមទស្សនាផ្ទាល់យ៉ាងច្រើនកុះករ ។

    ការប្រកួតរយះពេល៦០នាទី ក្រុមទាំង២បានស្មើគ្នា ក្នុងលទ្ធផល០ស្មើ ។ អាជ្ញាកណ្តាល ក៏បានសម្រេចកាត់សេចក្តី ដោយបាល់ប៉េណាំងទី ជាលទ្ធផល ក្រុមបាល់ទាត់សិស្សមធ្យមសិក្សានារី មកពីស្រុកកំពង់ត្រឡាច បានយកឈ្នះ ក្រុមបាល់ទាត់សិស្សមធ្យមសិក្សានារី មកពីស្រុកកំពង់លែង ៣ទល់នឹង០ ។

    គួរបញ្ជាក់ថា មុនឡើងមកជួបគ្នាដណ្តើមជើងឯកនេះរុកកំពង់លែង បានប្រកួតឈ្នះ ស្រុកសាមគ្គីមានជ័យ ២ទល់នឹង០ រីឯស្រុកកំពង់ត្រឡាច ប្រកួតឈ្នះស្រុករលាប្អៀរ ដោយបាល់ប៉េណាំងទីកាត់សេចក្តី ៣ទល់នឹង២ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង