អគាររដ្ឋបាលថ្មីរ​បស់​សាខាគយនិងរដ្ឋាករខេត្តកំពង់ឆ្នាំង ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យប្រើប្រាស់​ជា​ផ្លូវការ

  • អគាររដ្ឋបាលថ្មី សាខាគយនិងរដ្ឋាករខេត្កំពង់ឆ្នាំង ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ ក្រសួង និងអាជ្ញាធរខេត្តផងដែរ។

    លោក ជួប ចំរើន ប្រធានសាខាគយ និងរដ្ឋាករខេត្តកំពង់ឆ្នាំង​ បានមានប្រសាសន៍ថា ក្នុងនាមមន្ត្រីរាជការទាំងអស់ នៃសាខាគយនិងរដ្ឋាករ ខេត្តកំពង់ឆ្នាំង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនដែលបាន​ផ្តល់ នូវអគាររដ្ឋបាលថ្មី ជូនដល់មន្ត្រីរាជការទាំងអស់ ។

    លោក ជួប ចំរើន បានឲ្យដឹងទៀតថា ទីតាំងថ្មីរបស់សាខាគយនិងរដ្ឋាករ ខេត្តកំពង់ឆ្នាំង ដែលត្រូវដាក់សម្ពោធនៅពេលនេះ រួមមានអគាររដ្ឋបាលកម្ពស់៣ជាន់ជាន់ អាគារស្នាក់នៅ រួមទាំងសមិទ្ធិផលជាច្រើនទៀតដែលបានសាងសង់ឡើងលើផ្ទៃដី​ជាងមួយហិចតារដែលក្នុងនោះក៏មានការដាំដើមឈើចម្រុះចំនួន 131 ដើមផងដែរ។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង